
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងខេត្តព្រះសីហនុ និងខេត្តអានហ្សាង សម្រាប់ផែនការ ២ឆ្នាំបន្ត (២០២៦-២០២៧)
លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកំណត់ហេតុកិច្ចប្រជុំស្តីពីរបាយការណ៍បូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរយៈពេល២ឆ្នាំ (២០២៤-២០២៥) និងលើកទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ ២ឆ្នាំបន្ត (២០២៦-២០២៧) រវាងរដ្ឋបាលខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តអានហ្សាង (សាធារណរដ្ឋសង្គមនិយមវៀតណាម)។








