
អតីតយុទ្ធជន និងនិវត្តជននៅខេត្តព្រះសីហនុ ចាប់ឆ្នោតយកលេខផ្ទះ ត្រៀមទទួលលំនៅឋានថ្មីចំនួន ៣១ខ្នង
ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ចូលរួមក្នុងពិធីសំណេះសំណាល និងចាប់ឆ្នោតយកលេខផ្ទះរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ពិធីនេះរៀបចំឡើងដើម្បីត្រៀមធ្វើពិធីប្រគល់លំនៅឋានចំនួន ៣១ខ្នងផ្ទះ/គ្រួសារ ជូនដល់ពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។








