
លោក ដូណាល់ ត្រាំ រំលឹកពីតួនាទីការទូតក្នុងការសម្រុះសម្រួលបទឈប់បាញ់កម្ពុជា-ថៃ នៅវេទិកាអង្គការសហប្រជាជាតិ (វីដេអូ)
នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានឡើងថ្លែងមតិដោយបានរំឭកឡើងវិញពីការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់លោក ក្នុងការជួយសម្របសម្រួលរហូតសម្រេចបាននូវបទឈប់បាញ់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។








