
ប្រតិភូខេត្តព្រះសីហនុ បានចូលរួមចែករំលែកឧត្តមានុវត្តន៍នៃការគ្រប់គ្រងទីលានទុកដាក់សំរាមរបស់ខេត្ត នៅរដ្ឋបាលខេត្តសៀមរាប និងបាត់ដំបង
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចុះពិនិត្យ តាមដាន និងគាំទ្រលើការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន លោកអភិបាលក្រុងព្រះសីហនុ ក្រុងកំពង់សោម និងលោកនាយកទីលានទុកដាក់សំរាមខេត្តព្រះសីហនុ សរុបសមាសភាព ៤៧ រូប។








