
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃកម្ពុជា៖ ក្រុមឧក្រិដ្ឋជន អាចធ្វើការឆបោកគ្រប់គោលដៅទាំងអស់នៅលើសកលលោក ដោយប្រើប្រាស់ពេលវេលាតែប៉ុន្មាននាទីប៉ុណ្ណោះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា បទល្មើសឆបោក កាលពីដើមឡើយមានលក្ខណៈប្រពៃណី ឆបោកតាមរយៈមនុស្ស និងមនុស្ស ដោយត្រូវវិវត្តទៅតាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងមានកលល្បិចថ្មីៗ ដែលក្រុមឧក្រិដ្ឋជនអាចធ្វើការឆបោកគ្រប់គោលដៅទាំងអស់នៅលើសកលលោក ដោយប្រើប្រាស់ពេលវេលាតែប៉ុន្មាននាទីប៉ុណ្ណោះ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃយ៉ាងដូច្នេះ ក្នុងឱកាសចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ។








