
ឯកឧត្តម សូ សុភ័ក្រ្ត និងលោក សរ កក្កដា ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី ចែកជូនប្រជាពលរដ្ឋខ្វះខាតនៅក្រុងព្រះសីហនុ
ប្រធានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី បានអមដំណើរដោយលោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួនបន្តបន្ទាប់នៅក្នុងទឹកដីក្រុងព្រះសីហនុ។








