ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តកំពត ចូលរួមពិធីកាន់បិណ្ឌ នៅវត្តជុំគ្រៀល

ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តកំពត ចូលរួមពិធីកាន់បិណ្ឌ នៅវត្តជុំគ្រៀល

កំពត៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានចូលរួមធ្វើបុណ្យកាន់បិណ្ឌទី២ នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយបានប្រគេនទេយ្យទាន និងបច្ច័យ និងរាប់បាត្រ ប្រគេនព្រះសង្ឃ ក្នុងស្មារតីថែរក្សាប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ជាតិ។

អភិបាលខេត្តកំពត

ព័ត៌មានពាក់ព័ន្ធ

អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញ និងអាជ្ញាធរឲ្យគិតគូរសុខទុក្ខនិងប្រយោជន៍ពលរដ្ឋជាធំ
ព័ត៌មានក្នុងខេត្ត
អភិបាលខេត្តកំពតណែនាំមន្ត្រីជំនាញ និងអាជ្ញាធរឲ្យគិតគូរសុខទុក្ខនិងប្រយោជន៍ពលរដ្ឋជាធំ
កំពត៖ អភិបាលខេត្តកំពត ណែនាំមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់មូលដ្ឋាន ឱ្យយកសុខទុក្ខ និងប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវយកបញ្ហាបច្ចេកទេសមកធ្វើជាលេស ឬដាក់បន្ទុកលើប្រជាពលរដ្ឋឡើយ។ ទន្ទឹមនោះ ត្រូវពន្លឿនការដោះស្រាយបញ្ហាសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងត្រៀមលក្ខណៈឱ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរស្រុកទឹកឈូ ដាក់គ្រឿងចក្រកាយរំដោះទឹកជំនន់ និងរៀបចំដាក់លូដើម្បីការពារផលដំណាំពលរដ្
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរស្រុកទឹកឈូ ដាក់គ្រឿងចក្រកាយរំដោះទឹកជំនន់ និងរៀបចំដាក់លូដើម្បីការពារផលដំណាំពលរដ្
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរស្រុកទឹកឈូ និងអាជ្ញាធរមូលដ្ឋានឃុំស្ទឹងកែវ បានចុះត្រួតពិនិត្យផ្ទាល់ និងចាត់ចែងក្រុមការងារប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយរំដោះមុខទឹកជំនន់ជាបន្ទាន់ នៅចំណុចភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីប្រព័ន្ធលូស្ទះបង្កឲ្យមានទឹកជំនន់លិចលង់ផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យអនាម័យនៅរមណីយដ្ឋានស្រះឈូក និងគ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍បន្ថែមក្នុងក្រុងកំពត
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យអនាម័យនៅរមណីយដ្ឋានស្រះឈូក និងគ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍បន្ថែមក្នុងក្រុងកំពត
កំពត៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យស្ថានភាពអនាម័យ និងបរិស្ថានដោយផ្ទាល់ នៅរមណីយដ្ឋានស្រះឈូក ស្ថិតក្នុងក្រុងកំពត ដើម្បីរៀបចំផែនការកែលម្អ និងអភិវឌ្ឍទីតាំងស្រះបុរាណមួយនេះឱ្យក្លាយជាតំបន់ទេសចរណ៍បន្ថែមមួយទៀត សំដៅលើកកម្ពស់សោភ័ណភាពក្រុង និងបង្កើនទីតាំងសម្រាកកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរស្រុកទឹកឈូ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនគ្រួសារសពចំនួន ៣គ្រួសារ
ព័ត៌មានក្នុងខេត្ត
អាជ្ញាធរស្រុកទឹកឈូ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនគ្រួសារសពចំនួន ៣គ្រួសារ
កំពត៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក បានដឹកនាំក្រុមការងារស្រុក និងសាខា អ.ន.ក. ឃុំព្រៃថ្នង និងឃុំជុំគ្រៀល ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១២,០០០,០០រៀល (ដប់ពីរលានរៀលគត់) ជូនដល់គ្រួសារនៃសពចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៤,០០០,០០០រៀល (បួនលានរៀលគត់) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តកំពត អំពាវនាវឱ្យរួមគ្នាពង្រឹង និងលើកកម្ពស់វិស័យទេសចរណ៍
ព័ត៌មានក្នុងខេត្ត
ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តកំពត អំពាវនាវឱ្យរួមគ្នាពង្រឹង និងលើកកម្ពស់វិស័យទេសចរណ៍
កំពត៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមគ្នាពង្រឹងគុណភាពសេវា បង្កើតផលិតផល និងបទពិសោធន៍ទេសចរណ៍ថ្មីៗ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងរក្សាខេត្តឱ្យមានភាពស្អាត ឆ្លាត បៃតង និងមានសុវត្ថិភាព ដើម្បីបង្កើនភាពទាក់ទាញ ពន្យារពេលស្នាក់នៅ និងជំរុញការចំណាយរបស់ភ្ញៀវទេសចរ ឲ្យបានច្រើនបំផុត ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត
ព័ត៌មានក្នុងខេត្ត
ឯកឧត្តម ម៉ៅ ធនិន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត
កំពត៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលសន្និសីទបូកគោ ដើម្បីពិនិត្យ និងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការងារគ្រប់គ្រងរដ្ឋបាលនៅតាមមន្ទីរ-អង្គភាព កំពង់ផែ និងទីផ្សារនានាទូទាំងខេត្ត តាមរយៈការពិភាក្សា និងតម្រង់ទិសដោយផ្ទាល់រវាងអាជ្ញាធរដែនដី សមត្ថកិច្ច និងតំណាងវិស័យពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «បច្ចេកវិទ្យាត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង»
សកម្មភាពថ្នាក់ដឹកនាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «បច្ចេកវិទ្យាត្រូវតែប្រើ តែកុំពឹងផ្អែកលើ AI ពេក ត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) នោះទេ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែមានព្រំដែន ក្រមសីលធម៌ និងគុណធម៌ច្បាស់លាស់។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
សម្ដេចធិបតី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចធិបតី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួនជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
បវរកញ្ញាអន្តរជាតិមកពី ៤៨ ប្រទេស បំពេញទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា
ទេសចរណ៍

បវរកញ្ញាអន្តរជាតិមកពី ៤៨ ប្រទេស បំពេញទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា

ប្រតិភូបវរកញ្ញាស្ត្រីចក្រវាលមកពី ៤៨ ប្រទេស រួមជាមួយអ្នកចូលរួមសរុបជាង ១០០ នាក់ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សារយៈពេល ២ ថ្ងៃ (ថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦) នៅខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏ឆ្នើមរបស់កម្ពុជាទៅកាន់ពិភពលោក។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត