
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ចុះអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃនៅស្រុកសំឡូត
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង បានចុះអនុវត្តសកម្មភាពអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃ នៅស្រុកសំឡូត ក្នុងគោលបំណងពង្រឹងការការពារប្រជាពលរដ្ឋ ដែលមានហានិភ័យ និងទប់ស្កាត់ការកើតជំងឺគ្រុនចាញ់ឡើងវិញ ។











