
ឧត្តមសេនីយ៍ត្រី នូវ សំអុល នាំយកប្រាក់បេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌ ជូនគ្រួសារសពអតីតយុទ្ធជននៅក្រុងព្រះសីហនុ
ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសំណេះសំណាល ចែករំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកប្រាក់បេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនដល់លំនៅដ្ឋានផ្ទាល់។







