
នគរបាលខេត្តព្រះសីហនុ៖ បើកកិច្ចប្រជុំពង្រឹងការងារសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងត្រៀមផែនការការពារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
កិច្ចប្រជុំនេះប្រារព្ធឡើងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និង លោក វរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងលោក លោកស្រី នាយរងការិយាល័យ និងមន្ត្រីជំនាញចំណុះឱ្យការិយាល័យផ្ទាល់។








