
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសតួកគីយ៉េ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ចប់ ដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ នៅទីក្រុងស៊ីស្តង់ប៊ុល ពីសំណាក់ ឯកឧត្តម វ៉េសិប តៃយីប អេដូហ្គែន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ និងលោកជំទាវ អេមីន អេដូហ្គែន។











