
កម្មវិធីចុះពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការងារស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់នៅពន្ធនាគារខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេសស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់ បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការងារស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់នៅពន្ធនាគារខេត្តមណ្ឌលគិរី ដោយមានការអញ្ជេីញចូលរួមពីលោក ចាន់ រតនា អភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគិរី លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារី តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងមន្ទីរសុខាភិបាល លោកប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រមសាលាដំបូងខេត្ត តំណាងស្នងការដ្ឋាននគរបាលជាតិខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្ត ប្រធានពន្ធនាគារខេត្ត និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅពន្ធនាគារខេត្តមណ្ឌលគិរី។











