
តំណាងស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំណែនាំពង្រឹងការងារសន្តិសុខ តាមប្រព័ន្ធ(Zoom)
ប៉ៃលិន៖ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៥ និង ០០នាទី លោកឧត្តមសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរងទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំលោកស្នងការរងទទួលផែនការងារសន្តិសុខ ព្រមទាំងមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមកិច្ចប្រជុំណែនាំពង្រឹងការងារសន្តិសុខ តាមប្រព័ន្ធ(Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការនគរបាលជាតិ(ស្តីទី)។











