
ពិធីជួបសំណេះសំណាល និងសម្តែងការគួរសម របស់គណៈប្រតិភូឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង លោក ឌឹម នី អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំជួបសំណេះសំណាល និងទទួលការសម្តែងការគួរសមពីសំណាក់គណៈប្រតិភូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ។











