
ឯកឧត្តម ស្វាយ ស៊ីថា៖ ការចងក្រងបណ្តាញការងារជាប្រព័ន្ធ និងការពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ
«ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ បញ្ញាសិប្បនិម្មិត» នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានសង្កត់ធ្ងន់លើការវិវត្ត សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងក្លាយជាឧបករណ៍ធ្វើឱ្យការ ចែកចាយព័ត៌មាន ជាពិសេសព័ត៌មានបំពុល បំភាន់ និងក្លែងក្លាយ អាចធ្វើទៅបានកាន់តែលឿនរហ័ស។







