
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! ជើងហោះហើរត្រង់ (Charter Flight) ពីទីក្រុងប្រាហ្គ មកខេត្តព្រះសីហនុ នឹងត្រៀមដំណើរការចុងឆ្នាំ២០២៦នេះ
តបតាមការអញ្ជើញរបស់ក្រុមហ៊ុន ទេសចរណ៍ DERTOUR Group (EXIM tours & FISCHER) ដែលមានមូលដ្ឋាននៅសាធារណរដ្ឋឆែក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចូលរួមវេទិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ទីផ្សារប្រទេសឆែក និងតំបន់អឺរ៉ុប។








