
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាគ្រឹះស្ថានអប់រំពិសេសផ្លូវការរបស់រដ្ឋដំបូងគេបង្អស់ និងធំជាងគេបំផុតនៅកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលកុមារអូទីស្សឹម និងកុមារដែលមានពិការភាពសតិបញ្ញា។ គ្រឹះស្ថានសិក្សានេះ ត្រូវបានប្រែក្លាយពីសាលាអង្គការជំនួយក្តីសង្ឃឹមរដ្ឋាភិបាល តាមរយៈលិខិតលេខ ៥១ ស.ជ.ណ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រកាសលេខ ៣៣៣ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា។











