
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Suzhou Ouke លើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងកោះរ៉ុង ដើម្បីលើកកម្ពស់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ
អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន Suzhou Ouke Environmental Protection Co., Ltd. ដើម្បីសិក្សា និងរៀបចំគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតក្នុងដែនដីក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។








