
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះពិនិត្យការអនុវត្តបទឈប់បាញ់ និងស្ថានភាពព្រំដែននៅច្រកអន្តរជាតិគីឡូ១៣ ខេត្តបាត់ដំបង
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងពិនិត្យលើការគោរពនិងអនុវត្តវិធានការក្នុងសេចក្តីប្រកាសរួម ក៏ដូចជារាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ











