
ក្រុមការងារចម្រុះខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ហាមឃាត់ការចតរថយន្តធន់ធ្ងន់លើទ្រូងផ្លូវ និងតម្រូវឱ្យស្វែងរកទីតាំងចំណតត្រឹមត្រូវ
ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តន៍ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈយ៉ាងសកម្ម តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវប្របឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ និងរបៀបរៀបរយក្នុងទីក្រុង។










