
មន្ទីរព័ត៌មានខេត្តប៉ៃលិន បើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ នៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ដើម្បីពង្រឹងអក្ខរកម្មឌីជីថលដល់យុវជន
ប៉ៃលិន៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានរៀបចំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅទីតាំងចំនួនពីរផ្សេងគ្នា គឺពេលព្រឹកនៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងស្រុកសាលាក្រៅ និងពេលរសៀលនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។











