News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Leadership activities
ុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលក្រុងសែនមនោរម្យ
េត្តមណ្ឌលគិរី៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. លោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក្រុង និងការិយាល័យជំនាញ សរុបប្រមាណ ៥៦ រូប (ស្រី២០រូប)។


Agriculture
កូនត្រីពូជចម្រុះចំនួន ២៨ ០០០កូន ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លែងចូលទំនប់អូរតេធិបតី ដើម្បីរក្សាទុកនូវត្រីមេពូជសម្រាប់ពងកូន និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
ខេត្តមណ្ឌលគិរី ៖ អាងស្តុកទឹកទំនប់អូរតេធិបតី ជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់ពងកូន ដែលផ្តល់ជាស្បៀងអាហារ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលនេសាទ និងកសិកម្ម និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីលែងកូនត្រី ចូលទំនប់អូរតេធិបតី។


Leadership activities
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»
ត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិ និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»។


Leadership activities
មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី ចុះវាយតម្លៃការចុះកិច្ចបញ្ជិកាលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងផ្សព្វផ្សាយពីសារៈសំខាន់នៃ "បណ្ណសម្គាល់ជនមានពិការភាព" ជូនដល់បុគ្គលិកនៅរោងចក្រកែច្នៃកៅស៊ូ សុកហ្វីន
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងធានាបាននូវសិទ្ធិអត្ថប្រយោជន៍របស់ជនមានពិការភាព នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានចុះវាយតម្លៃការចុះកិច្ចបញ្ជិកាលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងធ្វើការផ្សព្វផ្សាយដោយផ្ទាល់អំពីអត្ថប្រយោជន៍ និងនីតិវិធីនៃការស្នើសុំ "បណ្ណសម្គាល់ជនមានពិការភាព" ជូនដល់បុគ្គលិកដែលមានពិការភាព ដែលកំពុងបំពេញការងារនៅក្រុមហ៊ុនរោងចក្រកែច្នៃកៅស៊ូ សុកហ្វីន ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានគូសបញ្ជាក់ថា បណ្ណសម្គាល់ជនមានពិការភាព គឺជាឯកសារគតិយុត្តដ៏សំខាន់ ដែលអនុញ្ញាតឱ្យជនមានពិការភាពទទួលបាននូវសិទ្ធិ និងអត្ថប្រយោជន៍ជាច្រើនពីសំណាក់រាជរដ្ឋាភិបាល។


Environment
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ហាញលទ្ធផលធំៗក្នុងឆមាសទី១ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ១០០ករណី និងសម្រេចយុទ្ធនាការ “កម្ពុជាស្អាតខ្មែរធ្វើបាន” និងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ”យ៉ាងសកម្ម
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ចេញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែល ក្នុងរបាយការណ៍នោះបានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់លើការងារស្នូលចំនួនពីរ គឺការរឹតបន្តឹងការអនុវត្តច្បាប់ការពារព្រៃឈើ-សត្វព្រៃ និងការជំរុញការយល់ដឹងពីបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងទូលំទូលាយ។


Announcements
េចក្តីជូនដំណឹង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី
យោង ៖ លិខិតលេខ ៧៣៣/២៦ អ.ន.ញ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្តីពីការអនុញ្ញាត ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី រៀបចំមហោស្រពសិល្បៈចម្រៀងបុរាណនិងសម័យ ឆ្នាំ២០២៦។


Tourism
ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន
មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។


Leadership activities
កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ចុះពិនិត្យករណីសត្វគោងាប់ចំនួន ៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង
មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញ និងដឹកនាំរបស់ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត បានចុះពិនិត្យករណីសត្វគោងាប់ចំនួន ០៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។


Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខសន្តិភាព និងសិរីសួស្តី នៅភ្នំដោះក្រមុំ
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខសន្តិភាព និងសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ នៅភ្នំដោះក្រមុំ (យោគស្រុះផ្លំ) ក្រុងសែនមនោរម្យ។


Leadership activities
អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូសូមស្វាគមន៍ លើកទី២ ត្រង់ចំណុចអូរវាក់ស្រុកកោះញែក និងស្រុកលំផាត់ ខេត្តរតនគិរី
មណ្ឌលគិរី ៖ ដើម្បីបង្ហាញពីសក្តានុពលនៃស្រុកកោះញែក និងបង្កើននូវសោភ័ណភាពកាន់តែស្រស់បំព្រង នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុក អាវុធហត្ថស្រុក និងមន្ត្រីបរិស្ថាន ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ៖ NatureLifeCambodiaOrganization បានរៀបចំដាក់ផ្ទាំងប៉ាណូ សូមស្វាគមន៍ លើកទី២ នៅលើដងផ្លូវ ត្រង់ចំណុចព្រំប្រទល់ស្រុកកោះញែក (អូរវាក់) និងស្រុកលំផាត់ នៃខេត្តរតនគិរី


Environment
យុទ្ធនាការ ចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាម ដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជន ស្រុកកោះញែក
មណ្ឌលគិរី ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក សី ទូច អភិបាល នៃគណៈអភិបាលស្រុក លើការងារគ្រប់គ្រងបរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក សា ស្លឹម អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក និងកម្លាំងរដ្ឋបាលឃុំ ចុះយុទ្ធនាការចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាមដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជនស្រុកកោះញែក។
សកម្មភាពនាថ្ងៃនេះ រួមមាន៖ ការបោសសម្អាត កាប់ឆ្ការព្រៃស្មៅដែលដុះលយចូលដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកធ្វើដំណើរ ក៏ដូចជាការប្រមូលកាកសំណល់ផ្សេងៗ ដើម្បីធានាបាននូវ បរិស្ថានស្អាត កាត់បន្ថយសម្រាម និងការបំពុលផ្សេងៗជាពិសេសការលុបបំបាត់ទីកន្លែង ដែលអាចក៏កើតមានឡើងនូវជម្រកមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ៕


Social security
នគរបាលក្រុងសែនមនោរម្យ បង្ក្រាបករណីគ្រឿងញៀនទ្រង់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ៨០ក្រាម
ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមួយករណីផងដែរ។


Leadership activities
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គឹម គង់នី អភិបាលខេត្ត រួមទាំងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនក្មួយៗកុមារា កុមារី ចំនួន ៥៧នាក់ ដែលមានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

