News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Leadership activities
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួល ស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម
កំពង់ចាម÷ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក ផេន សុផល ជាប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពង់ចាម។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ១០០៨ រូប។


Health
អត្ថប្រយោជន៍ផ្លែស្រកានាគដ៏អស្ចារ្យបំផុត ដែលអ្នកគួរតែទទួលទាន
និយាយដល់ផ្លែស្រកានាគ គ្នាយើងពិតជាស្គាល់ច្បាស់ណាស់ ផ្លែនេះមិនត្រឹមតែមានតម្លៃសមរម្យទេ ថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ ក្រៅពីរសជាតិ គ្នាយើងដឹងទេថាផ្លែស្រកានាគមានគុណប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង។


Report
ការប្រកបរបរឆ្នៃត្បូង របស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
ខេត្តប៉ៃលិន ត្រូវបានគេស្គាល់ថា ជាតំបន់សំបូរត្បូងធម្មជាតិ ដែលមានតម្លៃថ្លៃ និងល្បីល្បាញ។ បច្ចុប្បន្ននេះ សកម្មភាពជីកត្បូងជាលក្ខណៈជាអាជីព មិនមានទៀតឡើយ នៅក្នុងខេត្តប៉ៃលិន ពោលគឺមានសកម្មភាពប្រជាពលរដ្ឋរែងត្បូងបន្តិចបន្ទួច នៅតាមស្ទឹង ក្រោយពេលពួកគាត់ពេលទំនេរពីការងារ ឬឱកាសសមស្រប សម្រាប់ពួកគាត់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី មានប្រជាពលរដ្ឋប្រមាណជិតពីររយនាក់ នៅក្នុងខេត្តប៉ៃលិន កំពុងប្រកបរបរជិញ្ចឹមជីវិតដោយការច្នៃត្បូង។


Leadership activities
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន


Leadership activities
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៧,២៤២បណ្ណ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូមិ ក្នុងស្រុកស្អាង
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៧,២៤២បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ២៨ភូមិ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកស្អាង រួមមាន៖ ឃុំខ្ពប ឃុំប្រាសាទ ឃុំត្រើយស្លា ឃុំតាលន់ និងឃុំស្វាយប្រទាល ដែលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកស្អាង


Leadership activities
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលបានលះបង់ ប្ដី កូន បងប្អូន ដើម្បីទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី តែងតែផ្តាំផ្ញើ និងណែនាំ នៅរៀងរាល់កម្មវិធី កិច្ចប្រជុំ ឱ្យអាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ពីជីវភាព មនោសញ្ចេតនា ការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមគ្រួសារ ពិសេសភរិយា និងកូនៗរបស់កងទ័ពនៅជួរមុខ ព្រោះថា៖ ភរិយា និងកូនៗរបស់កងទ័ព ជាអ្នកទទួលរងនូវផលប៉ះពាល់ ទុក្ខលំបាកដោយផ្ទាល់ពីការឃ្លាតឆ្ងាយពីប្តី ពីឪពុក ជាកងទ័ពនៅជួរមុខ ដែលនេះជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ តែសម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរៈកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរៈកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរៈកងទ័ពជួបមុខ មានការឈឺចាប់បំផុត។


Leadership activities
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ នាយក-នាយករងទីចាត់ការ អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើននាក់ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលរាល់ធាតុចូល សំណើ សំណូមពរ និងការវាយតម្លៃលើវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានាដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាននាពេលកន្លងមក សំដៅធ្វើឱ្យសេចក្តីព្រាងរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង មុននឹងដាក់ឆ្លងសុំការពិនិត្យ និងសម្រេចចុងក្រោយពីថ្នាក់ដឹកនាំ៕


Tourism
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។
បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។
ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។
លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។
លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕


Leadership activities
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៤: ៤៥នាទី រសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយ លោក វណ្ណ ភារី ព្រមទាំង ក្រុមគ្រួសារ ចំពោះបាត់បង់ដ៏ធំធេង ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានទេ ។ យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធឧបាសក សាញ់ ភឹម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕


News
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ


Leadership activities
ខេត្តមណ្ឌលគិរី បើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាក់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(គ.ស.អ.ស.ក) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាង អង្គការដៃគូរ តំណាង ក្រុមហ៊ុន សហគ្រាស ពាក់ព័ន្ធ មន្រ្តីជំនាញ ព្រមទាំងបងប្អូនអាជីវករជាច្រើននាក់ នៅសាលប្រជុំសាលាខេត្ត ៕


Leadership activities
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងមន្រ្តីក្រោមឳវាទ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ៤០លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព លោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែមិថុនា។ ពិធីនេះប្រព្រឹត្តទៅនៅលំនៅដ្ឋាននៃសព ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានពាំនាំនូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។
នាឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានផ្តល់ថវិកាបន្ថែមមួយចំនួន ដល់គ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Announcements
របាយការណ៍ថ្លៃទំនិញ សម្រាប់ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមគោរពជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

