
រដ្ឋបាលស្រុកព្រៃនប់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល និងនីតិវិធីចងក្រងបញ្ជីសេវា ជូនដល់រដ្ឋបាលឃុំទាំង១០
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងលោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ តំណាងដ៏ខ្ពង់ខ្ពស់លោក សេក សាវុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ៣៤៣ សហវ.ប្រក.អទច ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនីតិវិធីនៃការចងក្រងបញ្ជីសេវាដែលមានក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងរដ្ឋបាលឃុំទាំង១០ ស្ថិតក្នុងដែនសមត្ថកិច្ចស្រុកព្រៃនប់។







