
ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងស្នើសុំការគាំទ្របន្ថែមពង្រឹងការជួយសង្គ្រោះនិងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព
ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលកំពុងរាំងស្ទះដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្តល់សេវាជួយសង្គ្រោះដល់ជនរងគ្រោះក្នុងមូលដ្ឋាន។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសបន្ត ឆ្នាំ២០២៦» របស់ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ ត្រូវបានរៀបចំធ្វើឡើង ដឹកនាំដោយ លោកស្រី ម៉ាក សំណាង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ GBV ខេត្ត ។








