
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ដឹកនាំមន្ត្រីរាជការចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ និងប្រគេនអំណោយជូនវត្តសំរោងប្រសិទ្ធឫទ្ធិ
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមជាមួយ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់សីលា នាំយកគ្រឿងឧបភោគបរិភោគ ថវិកា (បច្ច័យ) ព្រមទាំងអញ្ជើញរាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៦ នៅវត្តសំរោងប្រសិទ្ធឫទ្ធិ។









