
សម្តេច ឃួន សុដារី៖ ចំណងមិត្តភាពដ៏ល្អប្រសើរ ដែលមានស្រាប់រវាងកម្ពុជា-ឡាវ នឹងបន្តរីកចម្រើនលូតលាស់កាន់តែខ្លាំងក្លា នាពេលអនាគត
ក្នុងឱកាសឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ត្រូវបានរដ្ឋសភាឡាវ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពដ៏ល្អប្រសើរ ដែលមានស្រាប់រវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) នឹងបន្តរីកចម្រើនលូតលាស់ កាន់តែខ្លាំងក្លាបន្ថែមទៀត នាពេលអនាគត ។








