
អភិបាលស្រុកកំពង់សីលា ដឹកនាំចុះពិនិត្យការចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រ ខណៈអាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់មកចុះឈ្មោះ
លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវដំណើរការចុះឈ្មោះបោះឆ្នោត និងការធ្វើជីវមាត្ររបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំទាំង៤ ក្នុងស្រុកកំពង់សីលា ដើម្បីធានាឱ្យកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។







