
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរខេត្តព្រះសីហនុ កាន់បិណ្ឌវេនទី១៣ នៅវត្តសំរោងសំរិទ្ធិរិទ្ធ (ស្ទឹងសំរោង)
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពី ឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តមប្រធាន និងសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តសំរោងសំរិទ្ធិរិទ្ធ (ហៅវត្តស្ទឹងសំរោង) ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។








