
សមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា
នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់។








