
កម្ពុជា អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថល
លោក ហ៊ូ ចំរើន លេខាធិការទី២ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់សង្គមទាំងមូល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងនវានុវត្តន៍ ដោយផ្អែកលើក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។







