
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថាការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ គឺជាកត្តាស្នូលសម្រាប់ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមានចីរភាព
ពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ សាកលវិទ្យាល័យអង្គរ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត







