
ក្រុមហ៊ុនទេសចរណ៍ខ្នាតធំបំផុតនៃប្រទេសប៉ូឡូញ «ITAKA » កំពុងមានចំណាប់អារម្មណ៍ និងបន្តសិក្សាលទ្ធភាពនាំភ្ញៀវទេសចរណ៍មកទស្សនាខេត្តព្រះសីហនុនារដូវត្រជាក់ឆ្នាំក្រោយ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ITAKA ដែលជាក្រុមហ៊ុនទេសចរណ៍ និងជាទីភ្នាក់ងារធ្វើដំណើរដ៏ធំបំផុត និងឈានមុខគេនៅក្នុងប្រទេសប៉ូឡូញ។







