
កម្ពុជាបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេស
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាជាមួយអ.ស.ប. និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។








