
ក្រុមការងារ អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្រ្តីមានជំងឺទឹកដក់ក្នុងសួតធ្ងន់ធ្ងរពីកោះតូច មកសង្គ្រោះបន្ទាន់នៅក្រុងព្រះសីហនុ
អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយបញ្ជូនស្រ្តីម្នាក់ដែលមានអាការជំងឺទឹកដក់ក្នុងសួតធ្ងន់ធ្ងរ ចេញពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដើម្បីមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។







