
កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមប្រជុំផ្សព្វផ្សាយការងារពង្រឹងការពារសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលហ្វង់កូហ្វូនី
ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកវីរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងមេបញ្ជាការរងទទួលបន្ទុកតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារពង្រឹងការពារសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលហ្វង់កូហ្វូនី (Francophonie)។











