
ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron ស្ត្រីទី១ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦







