
លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគចំនួន ៨ នៅក្រុងកោះរ៉ុង ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ
ក្នុងយន្តការថែទាំអ្នកវិនិយោគ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍគម្រោងដែលបានស្នើសុំការលើកទឹកចិត្តនិងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ចំនួន ៨គម្រោង នៅលើក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។











