
ពិធីប្រលែងកូនត្រីចំនួន ២០០០០០ក្បាល ក្រោមប្រធានបទ(ធនធានជលផលដើម្បីអនាគតខ្មែរ)នៅតំបន់ អភិរក្សវត្តស្វាយចាស់
ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ លោកឃ្លោក នួយ អធិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីលែងមេត្រីពូជ និងកូនត្រីចំនួន២០០.០០០ក្បាល នៅស្ទឹងសិរីសោភ័ណ្ឌ ក្រោមប្រធានបទ ( ធនធានជលផលដើម្បីអនាគតខ្មែរ ) ដែលរៀបចំធ្វើឡើងនៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី អន ស៊ីថា ប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកJuLien តំណាងក្រុមហ៊ុន អេមអ៊ិច មេឌា ឯ.ក











