
ពិធីសំណេះសំណាល និងណែនាំការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍ ឆ្នាំសិក្សា២០២៦-២០២
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ច័ន្ទវាសនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ក) ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្ត លោក ឈួន ផាណា អនុប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង-បន្ទាយមានជ័យលោកសាកលវិទ្យាធិការរង នាយករង តំណាងសាកលវិទ្យាល័យទាំង៣ (UME, CUS, NMU) រួមទាំងសមណៈនិស្សិត និស្សិត និងអាណាព្យាបាលជាច្រើនរូបផងដែរ ។











