ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ក្នុងការគាំទ្រការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។

ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ក្នុងការគាំទ្រការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrugតាមប្រព័ន្ធពីចម្ងាយZoomនៅសាលប្រជុំសាលាខេត្តព្រះសីហនុ(អគារ«ដឺរិចម្លប់ជ្រៃ»)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធតាមរាជធានី-ខេត្តទូទាំងប្រទេស។មានមតិបើកកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងអំពីសារៈសំខាន់នៃការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ក្នុងការគាំទ្រការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍សង្ខេប ជូនអង្គពិធីលោក នៃ គង់ ក្នុងនាមរដ្ឋបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុបានដោះស្រាយបណ្តឹងតាមរយ:app nodruge បានចំនួន៦១ ករណី និង១៤ ករណីទៀតដោះស្រាយមិនទាន់បានព្រោះថាគោលដៅប្រព្រឹត្តបានផ្លាស់ប្ដូរទីតាំងឬប្រភពមិនច្បាស់លាស់។ មួយវិញទៀតប្រជាពលរដ្ឋដែលមាន app no druge ក៍ចង់ដឹងពីប្រតិកម្មរហ័សរបស់សមត្ថកិច្ចចំពោះអ្វីដែលប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចជំនាញ។ កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍និងបទបង្ហាញសំខាន់ៗរួមមាន៖ -សង្ខេបលទ្ឋផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃNoDrug ការងារបច្ចេកទេស និងបានបង្ហាញថាapp nodruge លើទូរស័ព្ទដៃ បានចាប់ផ្តើមដាក់អោយមហាជនទាញយកប្រើជាប្រយោជន៍ សម្រាប់ការរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចាប់ពី ខែមេសាឆ្នាំ២០២៤ហើយកំណើននៃការប្រើប្រាស់នេះមានការកើនឡើងជាបន្តបន្ទាប់គួរអោយកត់សម្គាល់។ -បទបង្ហាញផ្សព្វផ្សាយអប់រំលើការងារជំរុញនិងផលិតមាតិកាផ្សព្វផ្សាយ។ -ការងារទទួលនិងដោះស្រាយបញ្ហាប្រចាំ២៤ម៉ោងលើ២៤ម៉ោងនិង៧ថ្ងៃលើ៧ថ្ងៃ(24/7)។ ក្នុងនាមអគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ តាមរយៈកិច្ចប្រជុំនេះ បានពិនិត្យ វាយតម្លៃ និងពិភាក្សាលើលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តកម្មវិធី NoDrug ដើម្បីរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់និងជម្រុញអោយថ្នាក់មូលដ្ឋានធ្វើការសកម្មបន្ថែមទៀត។ ឯកឧត្តម បានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ ផ្តល់អនុសាសន៍ និងទិសដៅការងារបន្ត ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការគ្រប់គ្រង ការផ្សព្វផ្សាយ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធនាការបោសសម្អាត ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕ អត្ថបទ,រូបភាព៖និន សុផារ

ព័ត៌មានពាក់ព័ន្ធ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនកុមារាក្រីក្រម្នាក់ អាយុ៦ឆ្នាំ មានអាការៈធ្ងន់ធ្ងរ សង្ស័យជំងឺគ្រុនឈាម ពីក្រុងកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅក្រុងព្រះសីហនុ
សុខាភិបាល
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនកុមារាក្រីក្រម្នាក់ អាយុ៦ឆ្នាំ មានអាការៈធ្ងន់ធ្ងរ សង្ស័យជំងឺគ្រុនឈាម ពីក្រុងកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅក្រុងព្រះសីហនុ
កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះ និងបញ្ជូនកុមារាម្នាក់ដែលមានអាការៈក្ដៅខ្លួនខ្លាំង និងមានរោគសញ្ញាប្រកាច់ម្ដងៗ សង្ស័យជាជំងឺគ្រុនឈាម ពីកោះរ៉ុងសន្លឹម មកកាន់ខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ ចុះអភិបាលការងារ និងពង្រឹងគុណភាពសេវាសុខភាពមាតា និងទារក នៅមណ្ឌលសុខភាពទួលទទឹង និងអណ្តូងថ្ម
សុខាភិបាល
ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ ចុះអភិបាលការងារ និងពង្រឹងគុណភាពសេវាសុខភាពមាតា និងទារក នៅមណ្ឌលសុខភាពទួលទទឹង និងអណ្តូងថ្ម
ក្រុមការងារកម្មវិធីគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មអភិបាលការងារសុខភាពបន្តពូជយ៉ាងសកម្ម នៅ មណ្ឌលសុខភាពទួលទទឹង និង មណ្ឌលសុខភាពអណ្តូងថ្ម។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពង្រឹងសេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅមណ្ឌលសុខភាពទាំង ០៤ ក្នុងខេត្តព្រះសីហនុ
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពង្រឹងសេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅមណ្ឌលសុខភាពទាំង ០៤ ក្នុងខេត្តព្រះសីហនុ
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីជំងឺមិនឆ្លង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មដ៏មានសារៈសំខាន់ក្នុងការអភិបាល និងបង្វឹកការផ្តល់សេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅមណ្ឌលសុខភាព
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ក្រុមការងារមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងអភិបាលឱសថស្ថាន-ឱសថស្ថានរង "ក" ចំនួន ០៦ទីតាំង ក្នុងក្រុងព្រះសីហនុ
សុខាភិបាល
ក្រុមការងារមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងអភិបាលឱសថស្ថាន-ឱសថស្ថានរង "ក" ចំនួន ០៦ទីតាំង ក្នុងក្រុងព្រះសីហនុ
ក្រុមការងារឱសថ និងចំណីអាហារ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មអភិបាលឱសថស្ថាន និងឱសថស្ថានរងប្រភេទ "ក" ប្រចាំត្រីមាសទី៣ ចំនួន ០៦ទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពង្រឹងគុណភាពសេវាថែទាំសុខភាពភ្នែកបឋម នៅមណ្ឌលសុខភាពអូរតាសេក
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះពង្រឹងគុណភាពសេវាថែទាំសុខភាពភ្នែកបឋម នៅមណ្ឌលសុខភាពអូរតាសេក
ក្រុមការងារកម្មវិធីសុខភាពភ្នែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មអភិបាលកិច្ច និងគាំទ្របច្ចេកទេសលើ «ការផ្តល់សេវាថែទាំសុខភាពភ្នែកបឋម» tạiមណ្ឌលសុខភាពអូរតាសេក។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
ស្ត្រីម្នាក់សម្រាលកូនលើអូប័រខណៈកំពុងធ្វើដំណើរ ត្រូវបានក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា
សុខាភិបាល
ស្ត្រីម្នាក់សម្រាលកូនលើអូប័រខណៈកំពុងធ្វើដំណើរ ត្រូវបានក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា
ស្ត្រីម្នាក់បានសម្រាលកូនដោយសុវត្ថិភាពនៅលើអូប័រ ខណៈកំពុងធ្វើដំណើរតាមផ្លូវទឹក មុនពេលត្រូវបានក្រុមការងារជួយអន្តរាគមន៍ និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យដើម្បីទទួលការថែទាំវេជ្ជសាស្ត្រ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយយ៉ាងសំខាន់មួយ ស្តីពី «វិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កម្ពុជាស្វាគមន៍បេក្ខនារី «ស្រ្តីនៃចក្រវាល» (Universal Women) ឆ្នាំ២០២៦ មកពី ៤៨ ប្រទេស ទស្សនារមណីយដ្ឋានខេត្តព្រះសីហនុ
ទេសចរណ៍

កម្ពុជាស្វាគមន៍បេក្ខនារី «ស្រ្តីនៃចក្រវាល» (Universal Women) ឆ្នាំ២០២៦ មកពី ៤៨ ប្រទេស ទស្សនារមណីយដ្ឋានខេត្តព្រះសីហនុ

ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ បេក្ខនារីប្រកួតក្នុងកម្មវិធី «ស្រ្តីនៃចក្រវាល» (Universal Women) ឆ្នាំ២០២៦ មកពីចំនួន ៤៨ ប្រទេសជុំវិញពិភពលោក បានអញ្ជើញមកបំពេញទស្សនកិច្ច និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃខេត្តព្រះសីហនុ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ដឹកនាំមន្ត្រីរាជការចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ និងប្រគេនអំណោយជូនវត្តសំរោងប្រសិទ្ធឫទ្ធិ
សកម្មភាពថ្នាក់ដឹកនាំ

លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ដឹកនាំមន្ត្រីរាជការចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ និងប្រគេនអំណោយជូនវត្តសំរោងប្រសិទ្ធឫទ្ធិ

លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមជាមួយ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់សីលា នាំយកគ្រឿងឧបភោគបរិភោគ ថវិកា (បច្ច័យ) ព្រមទាំងអញ្ជើញរាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៦ នៅវត្តសំរោងប្រសិទ្ធឫទ្ធិ។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រនិងរថយន្តសង្គ្រោះបន្ទាន់ GTVC ជួយសង្គ្រោះស្ត្រីរងគ្រោះគាំងបេះដូងពីក្រុងកោះរ៉ុង មកកាន់ខេត្តព្រះសីហនុទាន់ពេលវេលា
សកម្មភាពអាជ្ញាធរ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រនិងរថយន្តសង្គ្រោះបន្ទាន់ GTVC ជួយសង្គ្រោះស្ត្រីរងគ្រោះគាំងបេះដូងពីក្រុងកោះរ៉ុង មកកាន់ខេត្តព្រះសីហនុទាន់ពេលវេលា

ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ និងជួយបញ្ជូនស្ត្រីម្នាក់ដែលមានអាការគាំងបេះដូង ពីក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត