
ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ ចុះអភិបាលការងារ និងពង្រឹងគុណភាពសេវាសុខភាពមាតា និងទារក នៅមណ្ឌលសុខភាពទួលទទឹង និងអណ្តូងថ្ម
ក្រុមការងារកម្មវិធីគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មអភិបាលការងារសុខភាពបន្តពូជយ៉ាងសកម្ម នៅ មណ្ឌលសុខភាពទួលទទឹង និង មណ្ឌលសុខភាពអណ្តូងថ្ម។











