
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានការបំពាក់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ទិន្នន័យជូនសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូនម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ចំនួន ០១ គ្រឿង ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។











