
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការសាងសង់អគារសម្ភពថ្មី នៅមណ្ឌល សុខភាពតក្កវិត និងជំរុញគ្រូពេទ្យត្រូវប្រចាំការ ២៤ម៉ោង
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសម្ភពថ្មី នៅមណ្ឌលសុខភាពតក្កវិត ដែលស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។








