
អភិបាលស្រុកព្រៃនប់ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភជូនលោកយាយ លោកតា អាយុចាប់ពី ១០០ឆ្នាំឡើង
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋាន និងនាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ព្រមទាំងអំណោយលើកទឹកចិត្ត ជូនលោកយាយ លោកតា ដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើង ក្នុងមូលដ្ឋានស្រុកព្រៃនប់ សរុបចំនួន ០៥ រូប។







