
វេនកាន់បិណ្ឌទី៥ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងជ្រះថ្លា នៅវត្តព្រហ្មកេរ្តិ៍ ស្រុកព្រៃនប់
នៅក្នុងបរិយាកាសដ៏ប្រពៃ និងពេញដោយសទ្ធាជ្រះថ្លានៃរដូវកាលកាន់បិណ្ឌនេះ ដែលជាពិធីបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ ។ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី ដោយមានវត្តមានចូលរួមពី លោក អ៊ុំ សំអុល លោក តូច ភារុណ លោក ទេព សុធារិទ្ធ (ចុងភៅភក្ត្រី) លោក ជា រដ្ឋា លោក ចាប សុចិត្ត លោក គីត សុគន្ធ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកវេរប្រគេនជូនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។









