
ទិដ្ឋភាព ការភ្ជួររាស់រៀបចំដីកសិកម្ម សម្រាប់បង្ករបង្កើនផលស្រូវ របស់អ្នកឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ទិដ្ឋភាព ការភ្ជួររាស់រៀបចំដីកសិកម្ម សម្រាប់បង្ករបង្កើនផលស្រូវ របស់អ្នកឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ទិដ្ឋភាព ការភ្ជួររាស់រៀបចំដីកសិកម្ម សម្រាប់បង្ករបង្កើនផលស្រូវ របស់អ្នកឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម













ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃនប់ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥ឃុំ ឃុំទឹកថ្លា ឃុំទឹកល្អក់ ឃុំសាមគ្គី ឃុំទួលទទឹងនិងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


អភិបាលស្រុកព្រៃនប់ បានឧបត្ថម្ភ កាតាប សៀវភៅ និងប៊ិក ជូនដល់ប្អូនស្រី ថា រ៉ាមិច ភេទស្រី សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលមានទីលំនៅស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញប្រគេនកុំព្យូទ័រចំនួន ៥គ្រឿង ជូនដល់ព្រះមេគណខេត្តព្រះសីហនុ ដែលគង់នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


នៅក្នុងបរិយាកាសដ៏ប្រពៃ និងពេញដោយសទ្ធាជ្រះថ្លានៃរដូវកាលកាន់បិណ្ឌនេះ ដែលជាពិធីបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ ។ ក្រុមការងារ វ៉ាស៊ីនតោន ឌីស៊ី ដោយមានវត្តមានចូលរួមពី លោក អ៊ុំ សំអុល លោក តូច ភារុណ លោក ទេព សុធារិទ្ធ (ចុងភៅភក្ត្រី) លោក ជា រដ្ឋា លោក ចាប សុចិត្ត លោក គីត សុគន្ធ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកវេរប្រគេនជូនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
