
អតីតនិស្សិត និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ
កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សមាជិកអតីតនិស្សិត និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រចាំខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។







