
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងជំរុញការកែលម្អគម្រោង «Walk Street» ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងការកែលម្អគម្រោងផ្លូវដើរថ្មើរជើង «Walk Street» ដែលជាគម្រោងតភ្ជាប់ចាប់ពីតំបន់ឆ្នេរអូរឈើទាល រហូតទៅដល់ទីលានតេជោ ដើម្បីធានាឱ្យបាននូវសោភ័ណភាព គុណភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។







