
កងកម្លាំង និងសិស្សានុសិស្សក្នុងខេត្តព្រះសីហនុ រួមគ្នាចុះដាំកូនស្វាយចន្ទីជូនអតីតយុទ្ធជននៅស្រុកស្ទឹងហាវ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំង និងយុវជន ចុះដាំកូនស្វាយចន្ទីជូនគ្រួសារអតីតយុទ្ធជន។







